សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel: 017357556/ 0963622640

Wednesday, January 31, 2024

រឿង គ្រូពេទ្យ ទេវតា




រឿង  គ្រូពេទ្យ ទេវតា

រឿង "គ្រូពេទ្យទេវតា” មានបំណងអប់រំដល់ប្អូនៗ កុមារកុំឱ្យមានចិត្តលោភលន់។ ជាពិសេសជាងនេះទៅ ទៀតជួយអប់រំដល់អ្នកដែលតែងតែប្រើប្រាស់ថ្នាំពេទ្យឱ្យ បានដឹងថា ការប្រើប្រាស់ថ្នាំហួសកំណត់ នឹងធ្វើឱ្យ ប៉ះពាល់ដល់សុខភាព។ ដូចនេះ អ្នកគួរស្ដាប់បង្គាប់នូវ រាល់ពាក្យណែនាំរបស់គ្រូពេទ្យ ។

នៅក្នុងភូមិដ៏ចម្លែកមួយមានស្ត្រីមេម៉ាយកូនមួយ ឈ្មោះមីងកខ្លាំង។ កូនរបស់គាត់ឈ្មោះអា សង្វិត មានអាយុ៣ឆ្នាំ។ កូននោះក៏ចម្លែកទៅទៀត គេ មានមាឌតូចល្អិតជាងកូនអ្នកដទៃ។ រាល់ថ្ងៃគេញ៉ាំ អាហារតិចណាស់។ មីង កម្លាំង ខ្មាសគេជាខ្លាំង ព្រោះកូនរបស់គាត់រូបរាងខុសគេ។ តែទោះជា យ៉ាងណាក៏ដោយ ក៏មីង កខ្លាំង នៅតែស្រឡាញ់ កូនរបស់គាត់ដែរ។

ពេលមីង កខ្លាំង ទៅណាម្ដងៗគាត់តែង នាំកូនប្រុសរបស់គាត់ទៅជាមួយ។ នៅ តាមផ្លូវ អ្នកណាៗក៏ចង់មើលកូននេះ ដែរ។

ថ្ងៃមួយមីង កង បាននាំកូនតូចរបស់ គាត់សំដៅទៅផ្ទះលោកគ្រូពេទ្យម្នាក់ នៅក្នុងភូមិនោះ ដែលអ្នកស្រុកតែងតែ និយមហៅគាត់ថា គ្រូពេទ្យទេវតា។


គ្រូពេទ្យទេវតា ជាគ្រូពេទ្យម្នាក់ដែលព្យាបាលតែជម្ងឺណាដែល ប្លែកពីគេ។ គាត់ពិនិត្យមើលអា សង្វិត រួចក៏ប្រាប់ម្ដាយឱ្យ យកកូនត្រឡប់ទៅផ្ទះវិញជាមួយនឹងដបទទេមួយ។ គ្រូពេទ្យ បានប្រាប់ទៅមីង កង ថា "ពេលទៅដល់ផ្ទះ មីងយកដប នេះទៅច្រកទឹកឆ្អិនចាក់ឱ្យកូនផឹកទៅ ធាត់ដូចកូនអ្នកដទៃទៀតជាក់ជាមិនខាន”។

មីងកម្លាំងសប្បាយចិត្តណាស់។គ្រាន់តែគាត់មកដល់ផ្ទះភ្លាមគាត់ក៏រៀបចំដាំទឹកឱ្យពុះហើយទុកទឹកនោះឱ្យត្រជាក់ទើបច្រកបញ្ចូលក្នុងដបរួចចាក់ទឹកឱ្យកូនគាត់ផឹក។អាសង្វិតផឹកទឹកនោះហើយក៏ធំធាត់បន្តិចម្តងៗ។វាចាប់ផ្តើមចេះឃ្លានអាហារ។មីងកម្លាំងបានឱ្យទឹកដោះគោមួយកំប៉ុងទៅឱ្យកូន

ផឹក។អាសង្វិតផឹកទឹកដោះគោនោះទាល់តែអស់ពីកំប៉ុង។

មីង កខ្លាំង គិតថា កូនរបស់គាត់មិនទាន់ធំល្មម នោះទេ គាត់ក៏ច្រកទឹកចូលទៅក្នុងដបនោះ ឱ្យអា សង្វិត ផឹកទៀត។ បន្ទាប់មកកូនគាត់ កាន់តែធំទៅៗ។ គេក៏ចាប់ផ្តើមយំរកអាហារ បន្ថែមទៀត "ឃ្លានណាស់..."។ មីង កម្លាំង ក៏ទៅដាំបបរមួយឆ្នាំងធំឱ្យកូនគាត់ហូប។ អាសង្វិត ក៏ហូបបបរនោះអស់ទៀត។

មីង កម្លាំងនៅតែគិតថា កូនរបស់គាត់មិនទាន់ធំ សមនឹងចិត្តគាត់ទេ។ ដូច្នេះគាត់ក៏យកដបនោះ ទៅច្រកទឹកមកឱ្យកូនរបស់គាត់ផឹកទៀត។ អា សង្វិត ក៏ផឹកទឹកនោះទាល់តែអស់រលីង។ បន្ទាប់ មកវាកាន់តែធំឡើងៗមិនឈប់សោះ។

មីង កម្លាំងនៅតែគិតថា កូនរបស់គាត់មិនទាន់ធំ សមនឹងចិត្តគាត់ទេ។ ដូច្នេះគាត់ក៏យកដបនោះ ទៅច្រកទឹកមកឱ្យកូនរបស់គាត់ផឹកទៀត។ អា សង្វិត ក៏ផឹកទឹកនោះទាល់តែអស់រលីង។ បន្ទាប់ មកវាកាន់តែធំឡើងៗមិនឈប់សោះ។

ពេលនោះផ្ទះមីង កម្លាំង មិនអាចទប់ទល់ និងទម្ងន់អា សង្វិត បានទេ។ បន្ទាប់មកផ្ទះ របស់គាត់ក៏បាក់គ្រាំង។ អា សង្វិតកាន់តែ ធំទៅៗ។ មីង កម្លាំង ស្រែកឡើង “បាន ហើយៗកូនឈប់ធំទៀតទៅ”។ តែអំណាច ទឹកក្នុងដបនោះនៅតែធ្វើឱ្យកូនរបស់គាត់ កាន់តែធំទៅៗមិនឈប់សោះ វាចេះតែ ស្រែក "ខ្ញុំឃ្លានណាស់ៗ..."។

ពេលនោះផ្ទះមីង កម្លាំង មិនអាចទប់ទល់ និងទម្ងន់អា សង្វិត បានទេ។ បន្ទាប់មកផ្ទះ របស់គាត់ក៏បាក់គ្រាំង។ អា សង្វិតកាន់តែ ធំទៅៗ។ មីង កម្លាំង ស្រែកឡើង “បាន ហើយៗកូនឈប់ធំទៀតទៅ”។ តែអំណាច ទឹកក្នុងដបនោះនៅតែធ្វើឱ្យកូនរបស់គាត់ កាន់តែធំទៅៗមិនឈប់សោះ វាចេះតែ ស្រែក "ខ្ញុំឃ្លានណាស់ៗ..."។

មីង កត្តខ្លាំង ក៏ទៅដាំបាយមួយឆ្នាំង យ៉ាងធំ និងម្ហូបមួយខ្វះមកឱ្យកូនគាត់ តែគេហូបមិនឆ្អែតសោះ។ អា សង្វិត ស្រែកយំកាន់តែខ្លាំងទៅៗធ្វើឱ្យអ្នក ភូមិផ្អើលមកមើលត្រៀបត្រា។ មីង កខ្លាំង រវល់តែធ្វើអាហារឱ្យកូនរហូត អស់អង្គរ។

មីងទ្រាំមិនបានក៏រត់ទៅរកគ្រូពេទ្យទេវតា។ ពេលគ្រូពេទ្យឃើញអា សង្វិត ធំខ្លាំងដូច្នេះ គាត់ក៏ប្រើវេទមន្តរបស់គាត់ "តូចភ្លាមអាកូន សម្លាញ់ ពេលកូនតូច កូនគួរឱ្យស្រឡាញ់ណាស់”។ ពេលនោះអា សង្វិត ក៏តូចបន្តិចម្តងៗ រហូតមីង កង ស្រែកថា "ល្មមហើយៗ”។ អាសង្វិត ក៏មានមាឌដូចកូនគេដទៃទៀតនៅក្នុងភូមិនោះ។

គ្រូពេទ្យនិយាយទៅកាន់មីង កត្តខ្លាំង ថា “វេទមន្តនេះក៏ដូចជាថ្នាំ ពេទ្យដែរ ប្រសិនបើអ្នកប្រើប្រាស់វាហួសកំណត់នោះ អ្នកនឹងទទួល គ្រោះថ្នាក់ជាមិនខានឡើយ។ ចប់


0 Comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes