



សៀមរាប; ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីរកត្រី ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតាតាម ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់មិនដែលខកខាន។ពិធីនេះបានធ្វើឡើងនៅត្រពាំងបឹង ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមាន ការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិថា កំណត់ថ្ងៃណា មួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះស្ថានភាពទឹក ក្នុងត្រពាំងបឹង មានសភាពច្រើន ទើបគណៈកម្មាការសម្រេចកំណត់យកថ្ងៃទី២១ ខែកុម្ភៈនេះ ជាថ្ងៃរួមគ្នាចាប់ត្រី ដើម្បីប្រារព្ធពិធីឡើងមាឃ។
លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ៣៤៧គ្រួសារ រស់នៅក្នុងភូមិបង្កោងនេះ បានមកជួបជុំគ្នាតាំងព្រលឹមស្រាងៗ ដោយមានភ្ជាប់ មកជានូវឧបករណ៍ពីបុរាណមាន ឈ្នាង អង្រុត និងសំណាញ់ជាដើម ដើម្បីត្រៀមចុះចាប់ ត្រីរួមគ្នា ក្រោយពេលគណៈកម្មាការប្រកាសមេក្រូ និងបាញ់កាំជ្រួចជាសញ្ញា។លោកបន្តទៀតថា ជាមធ្យមក្នុងមួយឆ្នាំៗទិន្នផលត្រីដែលអ្នកភូមិចាប់បាន មិនតិច ជាង១០០គីឡូក្រាម ប៉ុន្តែសម្រាប់ឆ្នាំនេះ ទិន្នផលត្រីអាចមានការកើនឡើងជាងរាល់ឆ្នាំ ព្រោះគណៈកម្មាការភូមិ តែងតែរួមគ្នាអភិរក្សទុក មិនឱ្យមានការលួចនេសាទឡើយខុស ច្បាប់ឡើយ។
លោក ភ័ក្រ ភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មិនដែលខកខានមួយឆ្នាំណាឡើយ បងប្អូននៅក្នុងភូមិទាំងអស់ តែងតែប្រារព្ធពិធីចាប់ត្រី រួមគ្នានៅក្នុងត្រពាំងអភិរក្សនេះ ដោយក្តីសប្បាយរីករាយ ដើម្បីយកត្រីដែលបង់បាន មក ធ្វើជាទឹកសម្លរ នំបញ្ចុក និងម្ហូបអាហារផ្សេងៗដើម្បីប្រារព្ធ ពិធីបុណ្យភូមិ ឬពិធីឡើងមាឃរួម គ្នា។ លោកបន្តថា អ្នកភូមិដែលមកនេសាទទាំងអស់ មិនផ្តោតតែលើរកត្រី មួយមុខនោះទេ គឺមកជួបជុំ សប្បាយរីករាយ និងបង្ហាញសាមគ្គីភាពកាន់តែស្និទ្ធស្នាល រវាងប្រជាជននៅក្នុង ភូមិថែមទៀតផង។សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយ មរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ន។
ពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា ក៏ជាទំនៀម ទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើន អ្នករស់នៅតំបន់អង្គរ តែងតែបានប្រតិបត្តិ៕
ភ្នំពេញ :ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីក្រុងពលី បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាមន្ត្រី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន
ដោយ ឃុត សៅ
សៀមរាប៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប .ឧត្តរមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ ព្រមទាំងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យក្នុងនៅមណ្ឌលសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ ។
ក្នុងឱកាសនោះលោកឧកញ៉ា ហ៊ុយ ភៀវ បានមានប្រសាសន៍ថា" សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ-១៩ទៀតផង។ ក្នុងនោះតាមរយ:ការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ "។ វ៉ាក់សាំងដែលត្រូវចាក់នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។
លោកបានបន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែល " វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត" ដើម្បីជួយបងប្អូនអោយរួចផុតពីជំងឺចង្រៃនេះ។ នៅឱកាសចុះត្រួតពិនិត្យនោះដែរ លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បាននាំយកបាននាំយកអំណោយផ្ទាល់ខ្លួន រួមជាមួយអំណោយរបស់សប្បុរសជនផងដែរ ដែលមានដូចជា៖ ទឹកសុទ្ធ ២០០យួរ (សប្បុរសជន ១០០យួរ), ទឹកបរិសុទ្ធ វីតាល់ ៣០កេស (សប្បុរសជន ២០កេស) និងអាល់កុល ៦០លីត្រ ( ២កាន)។ ក្នុងនោះ ធ្វើការប្រគល់ជូនដល់ក្រុមការងារសង្កាត់ស្រង៉ែ ៖ ទឹកសុទ្ធ ២០០យួរ ទឹកបរិសុទ្ធ វីតាល់ ១០កេស និងអាល់កុល ៣០លីត្រ (១ កាន) ចំពោះក្រុមគ្រូពេទ្យយុទ្ធភូមិភាគ ៤ ទទួលបាន៖ ទឹកបរិសុទ្ធ វីតាល់ ២០ កេស, អាល់កុល ៣០លីត្រ (១កាន)។
លោកឧកញ៉ា ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកធ្វើការចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និងដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀតដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល